ដើម្បីអបអរថ្ងៃ FIFA Day ខែក្រោយ ហុងកុង ណាត់ ឆាយនីសតៃប៉ិ ប្រកួតមិត្តភាព
អត្ថបទដោយ៖
Kien Sereyvuth
នាថ្ងៃ FIFA International Break Day ខែមិថុនា ខាងមុខនេះសមាគមបាល់ទាត់ហុងកុង បានអញ្ជើញ ជម្រើសជាតិឆាយនីសតៃប៉ិ ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា ឲ្យមកប្រកួតមិត្តភាពផងដែរ ។ ជម្រើសជាតិហុងកុង នឹងបើកទ្វារកីឡដ្ឋានជាតិ Mong Kok ទទួលស្វាគមន៍ជម្រើសជាតិឆាយនីសតៃបុិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។
ការប្រកួតនេះដើម្បីសាកជើងកីឡាករ ត្រៀមយុទ្ធនាការប្រកួតវគ្គចុងក្រោយ នៃព្រឹត្តិការណ៍ជម្រុះយកជើងឯកថ្នាក់តំបន់អាស៊ីខាងកើត ចុងឆ្នាំ២០១៩ខាងមុខនេះ ។
ជម្រើសជាតិហុងកុង ត្រូវតតាំង៣ក្រុមខ្លាំងៗនៅវគ្គចុងក្រោយនៃព្រឹត្តិការណ៍ EAFF Football Championship ដែលរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ។ ចំណែកឯ ឆាយនីសតៃប៉ិ វិញបានធ្លាក់ក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍រួចមកហើយ៕ធ.ដ