ការឈ្នះមេដាយពីប្រទេសចិន គឺជាកត្តាវិជ្ជមាន ឆ្ពោះទៅដណ្តើមមេដាយ នៅអាស៊ាន ប៉ារ៉ាហ្គេម ប្រទេសហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ការឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តិការណ៍ Beijing 2019 World Para Athletics Grand Prix The 7th Open Athletics Championship  នៅសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា NPCC បានបញ្ជាក់ថា ជាកត្តាវិជ្ជមានឆ្ពោះទៅដណ្តើមមេដាយ នៅអាស៊ានប៉ារ៉ាហ្គេម នាប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ។

ការថ្លែងបែបនេះ ក្រោយវិលត្រលប់មកដល់មាតុប្រទេស កាលយប់ថ្ងៃទី១៣ ខែឧសភា ជាមួយនឹងភាពជោគជ័យគួរជាទីមោទនៈ ដោយលោក យី សុភក្ត្រា បានអះអាងថា វិញ្ញសារត់ប្រណាំងជនពិការភ្នែកនេះ អាចមានឱកាសឈ្នះមេដាយច្រើន ពីអាស៊ានប៉ារ៉ាហ្គេម ដ្បិតបទពិសោធន៍នៅចិនកន្លងមកនេះ កម្ពុជាបាន យកប្រៀបលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដូចជា វៀតណាម និងថៃជាដើម ។ 

សមិទ្ធផលនេះ ធ្វើឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពប្រភេទវិញ្ញាសារត់ប្រណាំងជនពិការភ្នែកបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីននាខាងមុខនេះ ។

ម្ចាស់មេដាយ៣គ្រឿង យិន សូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែជ្រោមជ្រែងលើកទឹកចិត្ត និងផ្តល់ឪកាសឲ្យជនពិការអាចចូលរួមប្រកួតប្រជែងជាលក្ខណៈជាតិ និងអន្តរជាតិ ។

សូមបញ្ជាក់ថា យិន សូត គឺជាកីឡាការិនីជនពិការភ្នែកទាំងសងខាងដំបូងគេរបស់កម្ពុជា ដែល ដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដោយដណ្តើមបានមេដាយ៣គ្រឿង រួមមាន ប្រាក់១ និងសំរឹទ្ធ២គ្រឿង លើវិញ្ញាសារត់ ១០០,២០០ និង ៤០០ម៉ែត្រ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner