លោក Trump ដកយកប្រាក់ចំណេញ ៩០% ពីវិនិយោគជប៉ុន ជាថ្នូរនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម

អាមេរិក៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាស កាលពីយប់ថ្ងៃអង្គារ ទី២២ ខែកក្កដា ថា អាមេរិកនឹងដកយក ៩០% នៃប្រាក់ចំណេញ ពីវិនិយោគជប៉ុនថ្មី ៥៥០ពាន់លានដុល្លារ លើទឹកដីអាមេរិក ដើម្បីជាការដោះដូរនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងនោះ អាមេរិកនឹងទម្លាក់ពន្ធគយបដិការ ពី ២៥% មកនៅត្រឹម ១៥ភាគរយ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN លោក Trump បានប្រកាសថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាប្រវត្ថិសាស្ត្រ ដែលរង់ចាំជាយូរមកហើយ ជាមួយប្រទេសជប៉ុន។ លោកអះអាងថា តាមរយៈកិច្ចព្រមព្រៀង ដែលលោកបានចុះហត្ថលេខារួចរាល់ ប្រទេសជប៉ុននឹងវិនិយោគ លើវិស័យ រថយន្ត ឡានដឹកទំនិញ អង្ករ ព្រមទាំង ទំនិញ ផ្សេងៗទៀត។

លោកបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតការងារ រាប់រយពាន់កន្លែង ដែលមិនធ្លាប់មាន ពីមុនមក។ លោក អះអាងថា ជប៉ុននឹងត្រូវទទួលបានការទម្លាក់ពន្ធគយបដិការ សម្រាប់ទំនិញនាំចូលទៅអាមេរិក រួមទាំង ពន្ធលើរថយន្ត និងគ្រឿងបន្លាស់ ផងដែរ ដោយគេដឹងថា ជប៉ុនគឺជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលអាចកាត់បន្ថយពន្ធលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដោយគ្មានការរឹតត្បិតបរិមាណ។

ការប្រកាសរបស់លោក Trump បានធ្វើឡើង នៅក្រោយប៉ុន្មានម៉ោង បន្ទាប់ពីលោក បានទទួលជួបចរចា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅឯសេតវិមាន។ នៅពេលត្រលប់ទៅដល់ទីក្រុងតូក្យូ វិញ លោក Ishiba បានសាទរចំពោះកិច្ចព្រមព្រៀងនេះ តែ លោក អះអាងថា រដ្ឋាភិបាលជប៉ុន នឹងពិនិត្យមើលព័ត៌មានលម្អិត នៃ កិច្ចព្រមព្រៀងនេះ ដោយប្រុងប្រយ័ត្ន៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner