ខ្យល់ និងភ្លៀងខ្លាំងបំផ្លាញផ្ទះ៨០០ខ្នង នៅទីប្រជុំជនចំនួន២ក្នុងប្រទេសមីយ៉ាន់ម៉ា

ខ្យល់ខ្លាំងលាយលំជាមួយភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះប្រមាណ៨០០ខ្នង នៅក្នុងទីប្រជុំជនចំនួន២ នៃតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា នេះបើតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃពុធ ទី១៥ ឧសភានេះ។

ទីប្រជុំជនទាំងពីរត្រូវបានវាយប្រហារ កាលពីល្ងាចថ្ងៃចន្ទ គឺរួមមាន ទីប្រជុំជន Pale និង Kani ដោយ Kani រងការវាយប្រហារខ្លាំងជាងគេ មានផ្ទះ៧៨០ខ្នង ត្រូវបានបំផ្លាញ។ យោងតាមអាជ្ញាធរក្នុងតំបន់ថា នាវាដឹកទំនិញ១គ្រឿងបានលិច ក្នុងទន្លេ Chindwin ក្បែរនឹងភូមិ Medin ដោយសារតែខ្យល់បោកបក់ខ្លាំង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner