ដំរី៩០ក្បាលត្រូវបានលក់តម្លៃជិត៣លានដុល្លារអាម៉េរិក នៅប្រទេសហ្ស៊ីបាវ៉េ

សារព័ត៌មាន CNN បានចេញផ្សាយថា ប្រទេសហ្ស៊ីមបាបវ៉េ បានសម្រេចចិត្តលក់សត្វដំរី៩០ក្បាល ក្នុងតម្លៃជាង២.៧លានដុល្លារឱ្យ ប្រទេសចិន និងអេមីរ៉ាតអារ៉ាប់រួម នេះបើអ្នកនាំពាក្យទីភ្នាក់ងារសត្វព្រៃហ្ស៊ីមបាបវ៉េ នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

លោក Tinashe Farawo បានឱ្យដឹងទៀតថា លុយដែលបានមកពីការលក់សត្វដំរីទាំងនេះនឹងត្រូវយកទៅផ្គត់ផ្គង់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វព្រៃ ខណៈទីភ្នាក់ងាររបស់ លោកកំពុងមានការលំបាកក្នុងការគ្រប់គ្រងសត្វដំរីនៅក្នុងឧទ្យានជាតិ។ ដោយឡែក បើតាមរដ្ឋមន្ត្រីទេសចរណ៍ហ្ស៊ីមបាបវ៉េ លោកស្រី Prisca Mupfumira បច្ចុប្បន្នហ្ស៊ីមបាបវ៉េមាន សត្វដំរី ៨៥,០០០ក្បាល ប៉ុន្តែមានសមត្ថភាពចិញ្ចឹមសត្វដំរីតែ ៥៥,០០០ក្បាលប៉ុណ្ណោះ។

គួរជម្រាបថា ប្រទេសហ្ស៊ីមបាបវ៉េ ក៏ធ្លាប់លក់សត្វដំរី៩៨ក្បាលឱ្យចិន និងអេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយក្នុង មួយក្បាលមានតម្លៃពី១៣,៥០០ដុល្លារ ដល់៤១,៥០០ដុល្លារ ហើយពួកវាទាំងនេះត្រូវបាននាំចេញទៅកាន់ ប្រទេសទាំង២ នៅចន្លោះឆ្នាំ២០១២ និង២០១៨៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner