ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រោយផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅពេលនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ ដោយនៅម៉ោងនេះកងទ័ពទាំង២ កំពុងបាញ់ដាក់គ្នា។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ។

កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner