មេដឹកនាំចិនអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី នៅប៉េកាំង

ថ្ងៃទី១៥ ខែឧសភា ២០១៩ កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីបានបើកធ្វើនៅក្រុងប៉េកាំង ប្រទេសចិន។ ក្នុងសុន្ទរកថាគន្លឹះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា មនុស្សជាតិរួមគ្នាទប់ទល់នឹងបញ្ហាប្រឈម ត្រូវការកម្លាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាផង ហើយក៏ត្រូវការកម្លាំងវប្បធម៌ និងអរិយធម៌ផងដែរ ។

លោក ស៊ី ជីនភីង ថ្លែងថា បច្ចុប្បន្នការធ្វើពហុប៉ូលភាវូបនីយកម្មនៃពិភពលោក ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ការធ្វើពិពិធកម្មវប្បធម៌ និងព័ត៌មានភាវូបនីយកម្មសង្គមបានរីកចម្រើនយ៉ាងស៊ីជម្រៅ ក្នុងសង្គមមនុស្សជាតិពោរពេញទៅដោយសេចក្តីសង្ឃឹម ។

តែលោកក៏បានលើកឡើងថា ភាពមិននឹងនរ និងភាពមិនប្រាកដប្រជានៃស្ថានការណ៍អន្តរជាតិកាន់តែលេចធ្លោ បញ្ហាប្រឈមជាសកលដែលមនុស្សលោកកំពុងប្រឈមមានភាពកាន់តែតឹងរ៉ឹង ។ លោកសម្គាល់ថា កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីបានផ្តល់វេទិកាថ្មីមួយសម្រាប់អាស៊ី និងបណ្តាប្រទេសនានាលើពិភពលោកធ្វើកិច្ចសន្ទនាផ្នែកអរិយធម៌ដោយស្មើភាព ក៏ដូចជាធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នា និងបំផុសគំនិតទៅវិញទៅមក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner