រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់សាធារណជន និងអ្នកសារព័ត៌មានត្រូវស្រង់យក​ព័ត៌មាន​ទាក់ទង​នឹងសមរភូមិ​តាមប្រភពផ្លូវការចំនួនបួន

ភ្នំពេញ៖ខណៈដែលការផ្ទុះអាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានកើតឡើងនៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៥​នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន អំពាវនាវសាធារណជន និងអ្នកសារព័ត៌មានដែលប្រើប្រាស់​ព័ត៌មាន​​​ទាក់ទងនឹង​សមរភូមិ​នៅតំបន់ព្រំដែន ត្រូវស្រង់​យកប្រភពព័ត៌មានផ្លូវការសំខាន់ចំនួនបួន។

​ប្រភពបួនសំខាន់ដែលជាប្រភពផ្លូវការនោះគឺ​ ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ,​​ ២-ក្រសួងការពារជាតិ, ៣-ក្រសួងការ​បរទេស​និងសហប្រតិបត្តិការអន្តរជាតិ និង៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការ​ក្រៅពី​នោះ គឺមិន​មែនជាព័ត៌មានផ្លូវការទេ។

ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើ​ប្រាស់​បណ្តាញសង្គមគ្រប់ប្រភេទ​សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិន​មានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែល​បង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner