ឯកឧត្តម ម៉ម ប៊ុននាង វាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ របស់ អាជ្ញាធរខេត្តព្រះវិហារ ក្នុងការបម្រើប្រជាពលរដ្ឋ

(ព្រះវិហារ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងារ របស់អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ការលើកឡើងរបស់ ឯកឧត្តម ម៉ម ប៊ុននាង ក្នុងឱកាសដឹកនាំគណប្រតិភូ គណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ចរបស់ខ្លួន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានបន្តជម្រាប​ជូនអង្គប្រជុំអំពីសមិទ្ធផលនានារបស់ព្រឹទ្ធ​សភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា តាមរយៈការអនុវត្តការងារជាអាទិភាពចម្បងចំនួនពីរគឺ ៖.ការលើកកម្ពស់ការទូតសភា និង.ការចុះជួបប្រាស្រ័​យឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមជាមួយការអនុវត្តមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ។

លោក ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ បានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សម្បទានសេដ្ឋកិច្ច ការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៥ និងជាពិសេសវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន ។ ​

ឯកឧត្តម ម៉ម ប៊ុននាង បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តអប់រំ និងផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានកាន់តែទូលំទូលាយ ហើយត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសគឺការផ្តល់​ សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងសមធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner