សហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាង១.៦ពាន់លានដុល្លារ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅត្រឹមឆ្នាំ២០២៤

សហរដ្ឋអាម៉េរិក៖ នាយកអង្គការ NASA លោក Jim Bridenstine បានអះអាងថា លោក ដូណាល់ ត្រាំ បានអនុម័តលើកញ្ចប់ថវិកា១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០ ក្នុងគោលបំណងជួយជម្រុញកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនៅត្រឹមឆ្នាំ២០២៤ខាងមុខ ។

លោក Jim Bridenstine បាននិយាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្ដល់ភារកិច្ចដល់ទីភ្នាក់ងាររបស់លោក ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទត្រឹមឆ្នាំ២០២៤ ហើយឥលូវនេះ លោក ត្រាំ បានអនុម័តលើកញ្ចប់ថវិកាបន្ថែម១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០ ។

នាយកអង្គការអវកាសអាម៉េរិករូបនេះបានគូសបញ្ជាក់ថា កញ្ចប់ថវិកានេះ នឹងជួយពន្លឿនការអភិវឌ្ឍប្រព័ន្ធយានបាញ់ទៅកាន់ទីអវកាស និងប្រព័ន្ធនាំមនុស្សទៅចុះចតលើឋានព្រះចន្ទ ហើយថា វាក៏នឹងជួយដល់ការអភិវឌ្ឍរ៉ូបូតរុករកនៅលើឋានព្រះចន្ទផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner