ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
ភ្នំពេញ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការ ធ្វើដំណើរដែលមិនចាំបាច់ និងសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចៀសវាងធ្វើដំណើរទៅកាន់ប្រទេសថៃ នៅពេលចំពោះមុខនេះប្រសិនបើពុំមានការចាំបាច់បំផុត។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរសព្ទដូចមានជូនភ្ជាប់ក្នុងលិខិត៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។