ប្រធានាធិបតីអ៊ីស្រាអែលធ្វើទស្សនកិច្ចនៅតំបន់ហ្កាហ្សា

បរទេស ៖ ប្រធានាធិបតី នៃ ប្រទេសអ៊ីស្រាអែល លោក Isaac Herzog បានធ្វើទស្សនកិច្ច នៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ដោយបាននិយាយថា ការប្រព្រឹត្ត កន្លងមក របស់អ៊ីស្រាអែល ធ្វើឡើងស្របទៅតាមច្បាប់អន្តរជាតិ។

ប្រធានាធិបតី Isaac Herzog បានច្រានចោលការចោទប្រកាន់ ដែលថា អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះស្ថានភាពមនុស្សធម៌ ដ៏អាក្រក់ នៅក្នុងតំបន់ហ្គាហ្សា ដោយនិយាយថា ខ្លួនកំពុងធ្វើសកម្មភាព “តាមច្បាប់អន្តរជាតិ” នៅក្នុងសង្គ្រាម រយៈពេល២១ខែ របស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស។

លោក Herzog បានប្រាប់កងទ័ព ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ទឹកដីប៉ាឡេស្ទីន នាពេលនោះ ថា «យើងកំពុងធ្វើសកម្មភាព នៅទីនេះ តាមច្បាប់អន្តរជាតិ… យើងកំពុងផ្តល់ជំនួយមនុស្សធម៌ តាមច្បាប់អន្តរជាតិ»។

លោក បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ហាម៉ាស ថា ព្យាយាមបំផ្លាញ ជំនួយ ក្នុងគោលបំណងរារាំងយុទ្ធនាការយោធា របស់អ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី បានឲ្យដឹងថា លោក Herzog ធ្វើទស្សនកិច្ច ទៅកាន់ទឹកដីប៉ាឡេស្ទីន ជាលើកទីមួយ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner