កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក ជុំវិញការរឹបអូសនាវារបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាត់ទុកថា ការរឹបអូសនាវាដឹកជញ្ជូនមួយគ្រឿងរបស់ខ្លួនពីសំណាក់សហរដ្ឋអាម៉េរិក គឺជាទង្វើខុសច្បាប់ និងរំលោភលើស្មារតីនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសពីរ ហើយថែមទំាងស្នើឱ្យប្រគល់នាវានេះមកវិញដោយមិនត្រូវពន្យារពេលផងដែរ ។

ក្រសួងយុត្តិធម៌អាម៉េរិក កាលពីសប្ដាហ៍មុន បានប្រកាសថា ខ្លួនបានរឹបអូសនាវាមួយគ្រឿងរបស់កូរ៉េខាងជើងដោយចោទថា បានដឹកជញ្ជូនធ្យូងថ្មខុសច្បាប់ដែល រំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ ដោយនាវានេះត្រូវបានឃាត់ទុកនៅ ឥណ្ឌូណេស៊ី ចាប់តាំងតែពីខែមេសា ឆ្នាំ២០១៨មកម្លេះ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានធ្វើការច្រានចោលផងដែរ ចំពោះការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលថា នាវារបស់ខ្លួនរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner