ក្លិបអ្នកកាសែតកម្ពុជាអំពាវនាវដល់គ្រប់សារព័ត៌មានទាំងនៅកម្ពុជា និងថៃគោរពវិជ្ជាជីវៈនិងត្រួតពិនិត្យប្រភព
ភ្នំពេញ៖ នៅថ្ងៃនេះ កិ្លបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវគ្រប់សារព័ត៌មានទាំងនៅកម្ពុជានិងថៃ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់ បន្ថយភាពតាន តឹងនៃជម្លោះតាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់ បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ ជាដើម។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងជាបីភាសា(ខ្មែរ,អង់គ្លេស,ថៃ)បានបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មាននៅក្នុងកាលៈទេសៈនៃជម្លោះ ប្រដាប់ អាវុធរវាងប្រទេសកម្ពុជានិងថៃ។
ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យ កាន់តែតានតឹង…។
ក្លិបអ្នកកាសែតកម្ពុជាក៏បានអះអាងផងដែរក្នុងការ ចូលរួមជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានដោយភាពទទួលខុសត្រូវ និងបន្តការប្ដេជ្ញាចិត្ត ក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)។
សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖




