ឯកឧត្តម ប៉ែន បូណា ៖ ភាគីថៃបានរៀបចំគម្រោងទុកជាមុនដើម្បីឈ្លានពានកម្ពុជា មុននឹងផ្ទុះអាវុធ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយបញ្ជាក់ថា ភាគីថៃបានធ្វើការវាយប្រហារមកលើ កម្ពុជារយៈពេល ២ថ្ងៃហើយ ដែលធ្វើឲ្យកម្ពុជាប្រើសិទ្ធិដើម្បីការពារបូរណភាពទឹកដីរបស់យើង ពីព្រោះថាថៃ មានបំណងចង់ឈ្លានពាន គ្រប់គ្រងទឹកដីរបស់កម្ពុជា ។

អ្នកនាំពាក្យរាជដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់សង្គ្រាមចំនួន ២ថ្ងៃដែលបង្កដោយភាគីថៃធ្វើការវាយប្រហារមកលើកម្ពុជាបានបង្ហាញកាន់តែច្បាស់ថាថៃបានរៀបចំគម្រោងទុកជាមុនក្នុងការរំលោភយកទឹកដីកម្ពុជា។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«ក្នុងការប៉ះទង្គិចគ្នារវាងពេលពីថ្ងៃនេះវាស្តែងឲ្យ ច្បាស់ឃើញពីព្រិត្តិការណ៍សំខាន់មួយចំនួនដូចជា៖១.ជាមហិច្ឆតាពីការឈ្លានពា នយកទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ដែលមានការរៀបចំទុកជាមុន តាមរយៈការចូ លមកបាញ់សម្លាប់ទាហានខ្មែរនៅថ្ងៃ២៨ ឧសភាឆ្នាំ២០២៥។ ២. ឲ្យកងទ័ពរុលចូលមកក្នុងទឹកដីកម្ពុជា និងពង្រាយបញ្ហារហូតដល់ទីបំផុតធ្វើការបាញ់ប្រហារ មកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ដោយប្រដាប់អាវុធធន់ធ្ងរក្នុងគោលបំណងរុក យកដែនដីជាអធិបតេយ្យភាពកម្ពុជា តែម្តង»។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថាថៃបានបើកការវាយប្រហារមកលើកកម្ពុជាបានប្រើអាវុធធន់ធ្ងន់ និងទម្លាក់គ្រាប់បែក ដោយប្រើប្រាស់យន្តហោះប្រភេទF16 ហើយចុងក្រោយនេះបានប្រើ ប្រាស់គ្រាប់បែកចង្កោម ដូច្នេះគោលបំណងនេះច្បាស់លាស់ណាគឺជាការឈ្លានពានទឹ កដីកម្ពុជា ។

យ៉ាងណាក្តី ឯកឧត្តមបានលើកឡើងក្នងការរផ្ទុះអាវុធនេះក៏ស្តែងឲ្យឃើញថា កងទ័ពកម្ពុជា មានភាពក្លាហានគួរឲ្យកោតសរសើរក្នុងការតស៊ូទប់ទល់ជាមួយចោរឈ្លានពាន់ទឹកដីរបស់យើ ងបាន។ នេះជាវិរៈភាពដ៏អង់អាចក្លាហានដែលគួរឲ្យសរសើររបស់កងទ័ព គ្រប់ប្រភេទ ក្រោមកា រដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមានយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner