ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋជាងពីរម៉ឺននាក់បានជម្លៀសខ្លួនមករកទីតាំងសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ
ភ្នំពេញ៖នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី៣ នៃការឈ្លាន របស់ថៃ។ក្រុមការងារ Ams បានមកដល់ទីសុវត្ថិភាពនៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅទីនេះមានប្រជាពលរដ្ឋភៀស ខ្លួនគេចផុតពីគ្រាប់ផ្លោងរបស់ថៃចំនួនបីពាន់គ្រួសារស្មើនឹងជាង មួយម៉ឺននាក់។ ក្នុងនោះគឺភាគច្រើនយើងឃើញថា ស្ត្រីនិងកុមារ ដែលបានជម្លៀសខ្លួនមករកទីទួលសុវត្តិភាពនៅទីនេះ។
ជនភៀសខ្លួនភាគច្រើន បានលើកឡើងអំពីផលលំបាក ដែលកើត ចេញពីការបាញ់ផ្លោងរបស់កងទ័ពថៃធ្លាក់មកក្នុងភូមិឋានរបស់ពួកគាត់។ពួកគាត់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានចោលស្រែចម្ការ ចោលសត្វពាហណៈ មុនពេលដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ហើយកូនចៅគឺមិនបានរៀនទៀតទេ ។ដោយឡែកនៅក្នុងខេត្តនេះ គឺសាលារៀនទាំងអស់បង្ខំបិទទ្វារ។
សូមបញ្ជាក់ថាក្នុងរយៈពេល បីថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ខែកក្កដារហូតមកដល់ថ្ងៃទី២៦ ខែកក្កដា នេះ ប្រជាពលរដ្ឋដែលចាកចេញចោលលំនៅឋានគេចពីគ្រាប់កំាភ្លើងរបស់ថៃ បានមកដល់ជំរំទីទួលសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរខេត្តចំនួនបីគឺទីមួយ នៅក្នុងស្រុកចុងកាល់ ,ទីពីរគឺនៅស្រុកបន្ទាយអំពិល និងទីបីនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា នៅថ្ងៃព្រឹកថ្ងៃទី២៦ ខែកក្កដា នេះសភាពការណ៍ស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តែប្រជាពលរដ្ឋក៏នៅតែបន្តចាកចេញពីមូលដ្ឋានមករស់នៅទីសុវត្ថិភាពនេះបន្ថែមទៀតផងដែរ។ប្រជាពលរដ្ឋបានចេញពីមូលដ្ឋានដោយម៉ូតូ ដោយគោយន្ត និងដោយរ៉ឺម៉ក រថយន្តផងដែរ៕
ដោយ៖ក្រុមការងារAMS




















