អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ កិច្ចប្រជុំ UN បានអំពាវនាវឱ្យភាគីទាំងពីរអត់ធ្មត់ជាអតិបរមា និងដោះស្រាយតាមសន្តិវិធី

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា នៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ UN បានអំពាវនាវឱ្យភាគីទាំងពីរមានការអត់ធ្មត់ឱ្យបានជាអតិបរមា ហើយបានអំពាវនាវឱ្យមានដំណោះស្រាយតាមសន្តិវិធី និងបញ្ចប់ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសសហប្រតិបតិ្តការ និង អន្តរជាតិបានថ្លែងក្នុង សន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្កសហប្រជាជាតិ លោក អគ្គលេខាធិការអង្កសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មាន ដោយបានស្នើឱ្យភាគីទាំងពីរមានភាពអត់ធ្មត់ដោយអតិបរមាជាទីបំផុត ។

មុនកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិ សុខអង្កការសហប្រជាជាតិ បានចេញរបាយការណ៍ចំនួនពីរ គឺ ទី១.បានទទួលសំណើរសុំពីកម្ពុជាឱ្យមានកោះប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សា សន្តិសុខ អង្កកាសហប្រជាតិ ។

ទី២.របាយការណ៍បានលើកឡើងពីការសម្របសម្រួលរបស់នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ស្នើឲ្យមានការឈប់បាញ់គ្នារវាងភាគីទាំងពីរ ហើយភាគីកម្ពុជាបានទទួលយក ចំណែកភាគីថៃ បញ្ជាក់ថា ដំបូងទទួលយកសំណើរ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរក្រឡះជំហរមិនទទួលយកវិញ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំបិទទ្វារតាមដំណើររបស់ភាគីកម្ពុជាក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិបានលើកយកពីករណីថៃបានធ្វើការក្រឡះសំដី ពីការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ស្នើឲ្យឈប់បាញ់រវាងកម្ពុជា-ថៃផងដែរ។

យ៉ាងណាក្តី បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសថានៅក្នុងកិច្ចប្រជុំតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្កការសហប្រជាជាតិបានថ្លែងការណ៍ពីការវាយលុកដោយទ្រង់ទ្រាយធំរបស់កងទ័ព ថៃ យ៉ាងបំពានមកលើកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ លើទីតាំងយ៉ាងហោចណាស់ ១០កន្លែង ក្នុងប្រទេសកម្ពុជានៅតាមបណ្តោយព្រំដែន រួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាក្របី តំបន់មុំបី វាលឥន្រ្ទី ភ្នំទ្រព្យ តាថាវ ហើយការវាយលុកនេះថៃបានប្រើប្រាស់យន្តហោះប្រភេទ F16 រថក្រោះ គ្រាប់បែកចង្កោម និងអាវុធធន់ធ្ងន់ៗផ្សេងៗជាច្រើនទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner