អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ស្ថានភាពនៅខេត្តកោះកុង មិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពតានតឹង
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅថ្ងៃត្រង់ថ្ងៃទី២៦កក្កដានេះថា ស្ថានភាពនៅខេត្តកោះកុង ដោយកម្លាំងវីរកងទ័ពយើងនៅឈរជើងនៅទីតាំងដដែលដោយមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពបានតានតឹងដោយសារតែសកម្មភាពកងទ័ពឈ្លានពានថៃ តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨គ្រឿង។
នេះជាទង្វើប្រកបដោយអរិភាពរបស់កងទ័ពឈ្លានពានថៃ ដែលរំលោភបំពានដោយផ្ទាល់មកលើដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ”។
“The situation in Koh Kong province has become tense, as our heroic troops remain stationed in their positions without any armed clashes. Meanwhile, the Thai invading forces are preparing to deploy four additional ships between Koh Kot and Koh Chang, increasing the total number to eight.
This act of aggression by the Thai invading army is a direct violation of Cambodia’s sovereignty and constitutes a serious breach of international law, including the United Nations Charter.”
(Lieutenant General Maly Socheata, Spokesperson for the Ministry of National Defense)