អ្នកនាំពាក្យក្រសួងការពារជាតិទាត់ចោលទាំងស្រុង ដែលថៃចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទឹកដីប្រទេសឡាវ

ភ្នំពេញ៖មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងដោយធ្វើការបដិសេធចំពោះភាគីថៃដែលបានធ្វើការចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់គ្រាប់ផ្លោងចូលទៅកាន់ប្រទេសឡាវដែលមានចំនួនប្រមាណ១០គ្រាប់។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែកក្កដានេះថាក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ ភូតភ ចេតនាព្យាបាទពីភាគីថៃ ដែលថាកម្ពុជាបានបាញ់ចូលទឹកដីឡាវទាំងដែលអាជ្ញាធរឡាវមិនបានធ្វើការចោទប្រកាន់ឬមិនទាន់បានបើកធ្វើការស៊ើបអង្កេតលើករណីនេះនៅឡើយ
មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថាភាគីថៃ បានធ្វើការចោទប្រកាន់កម្ពុជាទាំងមិនមានភស្ថុតាង។ការចោទប្រកាន់នេះដែរធ្វើឡើងដោយគេហទំព័រផ្ទាល់នៃភូមិភាគទី២ថៃ។នៅមុននេះបន្តិចនៅក្នុងផេករបស់កងទ័ពជើងគោកថៃ ក៏នៅមិនទាន់ច្បាស់លាស់ក្នុងករណីចោទប្រកាន់កម្ពុជានេះឡើយ។ត្រង់កន្លែងនេះហាក់បីដូចជា ការផ្តល់ព័ត៌មានរបស់ខាងភាគីថៃនៅលើផេកផ្លូវការរបស់ខ្លួន មានភាពភាន់ច្រឡំ និងមិនស៊ីសង្វាក់គ្នា។
លោកជំទាវបានលើកឡើងឱ្យដឹងបន្ថែមថា”ចំណុចត្រង់កន្លែងនេះកម្ពុជាសូមគូសបញ្ជាក់ថាកងទ័ពកម្ពុជាធ្វើសកម្មភាពដោយភាពអត់ធ្មត់ ប្រកបដោយវិជ្ជាជីវៈធ្វើការវាយបកផ្តោតតែលើមូលដ្ឋានកងទ័ពថៃប៉ុណ្ណោះ។ហើយនេះជាការអនុវត្តសិទ្ធការពារខ្លួន ស្របច្បាប់ ដែលមានចែងក្នុងមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់គ្រាប់កាំភ្លើងធំប្រហែល១០គ្រាប់ ធ្លាក់ចូលព្រំដែនរបស់ប្រទេសឡាវ៕ដោយ៖ម៉ាដេប៉ូ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner