ជនភៀសខ្លួនថៃ សុំឲ្យឆាប់បញ្ចប់ជម្លោះ ជាមួយកម្ពុជា

បរទេស ៖ ក្រុមជនភៀសខ្លួនថៃ ទទូចសុំឲ្យឆាប់បញ្ចប់ជម្លោះ ជាមួយកម្ពុជា ដោយក្នុងនោះ អ្នកភៀសខ្លួន ថៃម្នាក់ និយាយថា «ខ្ញុំគ្រាន់តែចង់ឲ្យបញ្ចប់ ការប្រយុទ្ធគ្នា ដើម្បីឲ្យយើង ត្រឡប់ទៅជា បងប្អូននឹងគ្នា ឡើវិញ»។

គួរឲ្យដឹងថា ជម្លោះប្រដាប់អាវុធ នៅព្រំដែននេះ បានផ្តើមចេញពីការឈ្លានពាន ទាំងកម្រោល របស់យោធាថៃ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ចុងក្រោយនេះ បើទោះបីជា មានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដែលជំរុញឲ្យមានបទឈប់បាញ់ក៏ដោយ នៅថ្ងៃទី២៧ ខែកក្កដា នេះ ទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជា ទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេស គ្រាប់ចង្កោម ដោយគ្មានញញើត នៃច្បាប់អន្តរជាតិ នេះបើតាម អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា។

ទីភ្នាក់ងារព័ត៌មាន ផ្សាយជាភាសាអង់គ្លេស CNA បានចុះផ្សាយ នៅថ្ងៃទី២៧ ខែកក្កដា នេះ ដោយបានដកស្រង់សម្តី ស្ត្រី ជនជាតិថៃ ឈ្មោះ Sai Boonrod អាយុ៥៦ឆ្នាំ ដែលបានជម្លៀស ចេញពីភូមិ ជាប់ព្រំដែន។ លោកស្រី បានរៀបរាប់ប្រាប់ កាសែត AFP ថា «ទំនាក់ទំនងដែលធ្លាប់ល្អ យើងដូចជា បងប្អូន បង្កើត ប៉ុន្តែ ឥឡូវនេះ អ្វីៗ អាចនឹងផ្លាស់ប្តូរហើយ»។ «ខ្ញុំគ្រាន់តែចង់ឲ្យ ការប្រយុទ្ធគ្នា ចប់សព្វគ្រប់ ដូច្នេះ យើងអាចត្រឡប់ទៅ ដូចជា បងប្អូន ម្ដងទៀត»។

បុរសថៃ ម្នាក់ទៀត វ័យ៥០ឆ្នាំ បានប្រាប់ AFP ដោយនិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឲ្យដឹងថា «យើងជាអ្នកជិតខាង យើងចង់ធ្វើជាមិត្ត»។

ស្ត្រីថៃ ម្នាក់ទៀត ឈ្មោះ Sai បាននិយាយថា នេះគឺអំពើហិង្សាដ៏ធំ មិនធ្លាប់កើតមាន ពីមុន នោះទេ។ អ្នកស្រីបន្តថា «ខ្ញុំចង់ឲ្យពួកគេ ចរចាឈប់បាញ់ ឲ្យបានលឿន…ដើម្បីឲ្យមនុស្សចាស់ អាចត្រឡប់ទៅផ្ទះវិញ ហើយក្មេងៗ អាចចូលរៀនវិញ»៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner