ហុងគ្រីព្រមានថា សមាជិកភាពអ៊ុយក្រែននឹងទាញអឺរ៉ុបធ្លាក់ចូលភ្លើងសង្គ្រាម

ប៊ុយដាប៉ែស ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានព្រមានធ្ងន់ៗថា សមាជិកភាពអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប នឹងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហុងគ្រី ពិសេសវានឹងដុតបញ្ឆេះភ្លើងសង្គ្រាមក្នុងតំបន់ផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រ មេដឹកនាំហុងគ្រមានវ័យ៦២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ប្រទេសហុងគ្រីដែលមានព្រំដែនជាប់អ៊ុយក្រែន នឹងងាយរងគ្រោះ ដោយសារតែការចង់ពង្រីកសមាជិករបស់សហភាពអឺរ៉ុប ហើយលោកបានព្រមានខ្លាំងៗថា សមាជិកភាពផ្លូវការរបស់អ៊ុយក្រែន នឹងអូសទាញអឺរ៉ុបធ្លាក់ចូលភ្លើងសង្គ្រាមជាក់ជាមិនខាន។

លោកនាយករដ្ឋមន្រ្តី Orban បានសង្កត់ធ្ងន់ថា អ៊ុយក្រែនគឺជារដ្ឋទ្រនាប់មួយ ហើយយើងមិនមានបំណងចង់ចែករំលែកជោគវាសនាជាមួយពួកគេទេ ព្រោះបើសិនសមាជិកភាពទីក្រុងកៀវត្រូវបានទទួលយក នោះយើងនឹងក្លាយទៅជាសមរភូមិ។

លោកថា សង្រ្គាមនឹងប៉ះពាល់ដល់ភូមិសាស្ត្រតំបន់ជិតខាង ហើយនេះគឺជារឿងមិនអាចទទួលយកបានទេ។ យុវជនហុងគ្រីជាច្រើនក៏នឹងស្លាប់ដែរ។ នេះមិនមែនជាបញ្ហាយុទ្ធសាស្ត្រទេ ប៉ុន្តែជាបញ្ហាអត្ថិភាពមួយ។

ប្រទេសអ៊ុយក្រែនដែលបានទទួលឋានៈជាបេក្ខជនសហភាពអឺរ៉ុបក្នុងឆ្នាំ២០២២ បានចាត់ទុកការចូលរួមក្នុងប្លុកនេះជាអាទិភាពជាតិ។ អ៊ុយក្រែន ត្រូវបានរំពឹងថា នឹងចូលជាសមាជិកពេញសិទ្ធិជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០៣០ បើសិនរដ្ឋសមាជិកប្លុកអឺរ៉ុបបច្ចុប្បន្នទាំងអស់យល់ព្រម។ យ៉ាងណាមិញ ហុងគ្រី ស្លូវ៉ាគី និងប៉ូឡូញនៅតែបដិសេធ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner