ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖

  • សម្រាប់សប្បុរសជនដែលបានដឹកនាំថវិកា និងស្បៀងដែលបានរៀនចំជូនដល់វីរកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក សូមកុំបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញពីទីតាំងជំរុំភៀសសឹក ប្រើប្រាស់បច្ចេកទេស បិទ Location Service និងកំណត់ប្លង់ថតជៀសវាងការបង្ហាញពីមជ្ឈដ្ឋាននៃទីតាំងនោះ ដែលជាហេតុឲ្យសត្រូវអាចកំណត់ពីទីតាំងបាន។
  • ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។

ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner