កុមារកំព្រានៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសមកស្នាក់នៅស្រុកព្រះនេតព្រះ
បន្ទាយមានជ័យ៖កុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រាសេចក្តីសង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន៥៨នាក់ នៅចុងសប្ដាហ៍នេះត្រូវបានជម្លៀសខ្លួនមកស្នាក់នៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យដើម្បីសុវត្ថិភាពរបស់ពួកគេ។

អាន៖ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា កុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រាសេចក្តីសង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសខ្លួនមកដល់កន្លែងស្នាក់នៅជាបណ្ដោះអាសន្ននៅអគារអប់រំបច្ចេកទេសវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភទាំងការស្នាក់នៅ ការរៀនសូត្រនិងតម្រូវការផ្សេងទៀតពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមប្រឹក្សាខេត្ត រដ្ឋបាលស្រុកព្រះនេតព្រះ រួមអង្គការមណ្ឌលកុមារកំព្រាសេចក្តីសង្ឃឹមថ្មី និងសប្បរសជនផងដែរ។

លោក ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និង ជានាយករងអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះ បណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា SEAPC-C ខេត្តបន្ទាយមានជ័យបានឱ្យដឹងថែមទៀតពីការដែលជម្លៀសកុមារកំព្រានៃអង្គការមណ្ឌលកុមារកំព្រា សេចក្តីសង្ឃឹមថ្មី អូរស្មាច់ ខេត្តឧត្តរមានជ័យ មកនៅ ស្រុកព្រះនេត្រព្រះក៏ព្រោះតែអង្គការមណ្ឌលកុមារកំព្រានេះ
មានមណ្ឌលរបស់ខ្លួនចំនួន២៩នៅតាមខេត្តក្រុងទូទាំងប្រទេសុះ
ដោយ៖ គៀន ច័ន្ទហ៊ីន
