ប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ គោរពវិញ្ញាណក្ខន្ធសពឧត្ដមសេនីយឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ

ភ្នំពេញ ៖គណៈប្រតិភូនៃរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កាលពី​ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។

មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយ​ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឧត្តមសេនីយ៍ទោ បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការ​ចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយ​គុណធម៌នៅក្នុងសង្គមជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញ​ប្រឆាំង​ជាមួយពួកចោរសៀមឈ្លានពាន ដែលបានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចងចាំនូវ​គុណូបការៈដ៏ថ្លៃថ្លានេះ។

ឯកឧត្តមបានពលីកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner