រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមាន​ជ័យ នៅរសៀលថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូនប្រជា​ពល​រដ្ឋចំនួន ៣៦០គ្រួសារបន្ថែមទៀត នៅទីតាំងសុវត្ថិភាពស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មកដល់ពេលនេះប្រជាពលរដ្ឋសរុបជាង ៩០០ គ្រួសារ បានភៀសខ្លួនចេញពី​តំបន់​ព្រំដែនអូរបីជាន់ មក រកទីតាំងសុវត្ថិភាពនៃស្រុកអូរជ្រៅ។ រាជរដ្ឋាភិបាល និង​អាជ្ញា​ធរខេត្ត នឹងបន្តផ្ដល់ការគាំពារជូនប្រជាពលរដ្ឋដែលភៀសខ្លួន​ពីតំបន់ហានិភ័យ​ខ្ពស់ ។

នៅរសៀលដដែល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្តអញ្ជើញចុះពិនិត្យ​ស្ថាន​ភាព និងសួរសុខទុក្ខមន្ត្រីប្រចាំការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលកំពុង​បន្តវិល​ត្រ​ឡប់​មកមាតុភូមិកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍ពលករបន្តចាកចេញពីប្រទេសថៃ មកកម្ពុជាវិញ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត និងមន្ត្រីប្រចាំការនៅច្រកព្រំដែន ចំ​ពោះ​កិច្ចខិតខំប្រឹងប្រែងរៀបចំការដឹកជញ្ជូនទៅស្រុកកំណើត ការជួយ​ស្វែង​រកការងារ និង​ការផ្តល់សេវាសុខភាពដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋវិលត្រលប់​ដោយ​រលូន ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner