អគ្គនាយកCMAC៖ ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានបញ្ចាក់ថា ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រេីនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។
ឯកឧត្តមបានបន្តថា រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩,៦២២គ្រាប់ត្រូវបានទម្លាក់លើ៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ!! ។
Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.
Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war, MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site.
ដោយ៖ពលជ័យ


