មន្ត្រីអាមេរិកទៅដល់ម៉ាឡេស៊ីហើយ ត្រៀមជួយដោះស្រាយជម្លោះកម្ពុជានិងថៃ

បរទេស៖ យោងតាមផេកហ្វេសបុកផ្លូវការ របស់ប្រធានាធិបតី Donald Trump បានឲ្យដឹង នៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ថា មន្ត្រីអាមេរិក បានទៅដល់ប្រទេសម៉ាឡេស៊ីហើយ ដើម្បីត្រៀមសម្របសម្រួល ដោះស្រាយជម្លោះ កម្ពុជានិងថៃ។

យោងតាមទំព័រហ្វេសបុក Donald Trump For President បានរៀបរាប់ថា «រដ្ឋមន្ត្រីការបរទេស Marco Rubio មានប្រសាសន៍ថា មន្ត្រីរដ្ឋបាល Trump កំពុងនៅលើដី ​ម៉ាឡេស៊ី ដែលសម្របសម្រួលកិច្ចពិភាក្សាសន្តិភាព រវាងកម្ពុជា និងថៃ នៅពេលនេះ។ខណៈពេលដំណាលគ្នានឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហភាពអឺរ៉ុប លោក Trump បាននិងកំពុងធ្វើការ ដើម្បីបញ្ចប់សង្គ្រាមនេះ ជាការងារដ៏អស្ចារ្យ»។

ផ្អែកតាមប្រភពដដែល លោក RUBIO អះអាងថា ទាំងលោកប្រធានាធិបតី Trump និង រូបលោក នៅតែភ្ជាប់ការទាក់ទង ជាមួយភាគីពាក់ព័ន្ធ ហើយកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់។ «យើងចង់ឱ្យជម្លោះនេះបញ្ចប់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»៕

ប្រភពពី ផេក Donald Trump For President ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner