ឯកឧត្តម ចន ណារិទ្ធ ៖ ពលរដ្ឋមានបណ្ណសមធម៌ដែលបានភៀសសឹក អាចបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅទូទាំងប្រទេស ប្រចាំខែជាធម្មតា។
(ភ្នំពេញ)៖ ក្នុងដំណើរអង្កេត និងវាយតម្លៃស្ថានភាពរស់នៅរបស់ពលរដ្ឋដែលបានភាសសឹកពីតំបន់ដែលរងការឈ្លានពានពីប្រទេសថៃ នៅល្ងាចថ្ងទី ២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជូនដំណឹងដល់ពលរដ្ឋដែលកំពុងស្នាក់នៅតំបន់មានសុវត្តិភាពនៅក្នុងខេត្តសៀមរាបថា ទោះបីជាពលរដ្ឋបានចំណាក់ស្រុកពីតំបន់មួយទៅតំបន់មួយ ក៏ពិតមែន, ក៏ប៉ុន្តែពួកគាត់នៅតែទទួលបានការគាំពារពីរាជរដ្ឋាភិបាល ជាពិសេសពលរដ្ឋដែលមានស្ថានភាពក្រីក្រ និងមានបណ្ណសមធម៌ និងនៅតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែជាធម្មតានៅតាមគ្រប់បញ្ជរវីងនៅទូទាំងប្រទេស នៅរៀងរាល់ចុងខែនីមួយៗ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យតេជោ-ធិបតី នឹងផ្តល់ការគាំពារជូនពលរដ្ឋគោលដៅគ្រប់កាលៈទេស ទាំងអស់ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងដំណើរចុះអង្កេត និងវាយតម្លៃក្នុងការផ្តល់ការគាំពារជូនគ្រួសារដែលបានភៀសសឹកមកកាន់កន្លែងសុវត្តិភាព, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ និងសហការរី ក៏បាននាំយកនៅអង្ករ និងវត្ថុប្រើប្រាស់ចាំបាច់មួយចំនួន ជូនគ្រួសារដែលបានភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់ ផងដែរ៕






ដោយ ៖ ង៉ាន់ ទិត្យ