យន្ដហោះដឹកជំនួយផ្នែកវេជ្ជសាស្រ្តរបស់ចិន បានធ្វើដំណើរទៅដល់វេណេស៊ុយអេឡា
អត្ថបទដោយ៖
Kien Sereyvuth
វេណេស៊ុយអេឡា៖ យន្ដហោះដឹកជំនួយមួយគ្រឿងរបស់ចិនបានទៅដល់រដ្ឋធានីការ៉ាកាស់ហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលប្រទេសវេណេស៊ុយអេឡាកំពុងត្រូវការជំនួយជាបន្ទាន់ នៅចំពោះមុខការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ។
បើតាមមន្ត្រីក្រសួងទូរគមនាគមន៍វេណេស៊ុយអេឡា យន្ដហោះដឹកជំនួយខាងលើមានផ្ទុកបរិក្ខាពេទ្យជាង២លានឈុត ក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងបរិក្ខាវះកាត់ ដោយជំនួយទាំងនេះ នឹងត្រូវចែកចាយបន្តសម្រាប់បេសកកម្មផ្ដល់ជំនួយដល់ប្រជាជនវេណេស៊ុយអេឡា តាមរយៈទីភ្នាក់ងារបង្កើតឡើងដោយរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ។
សូមរំលឹកផងដែរថា យន្ដហោះមួយគ្រឿងរបស់ចិនផ្ទុកជំនួយជាថ្នាំពេទ្យ និង បរិក្ខាពេទ្យជាង៦០តោនក៏ធ្លាប់បានចុះចតនៅឯរដ្ឋធានីការ៉ាកាស់ កាលពីខែមីនាកន្លងទៅ ដែលនេះគឺជាការផ្ដល់ជំនួយគំាទ្រដំបូងបំផុតរបស់ចិនដល់វេណេស៊ុយអេឡា ដែលកំពុងជាប់ទណ្ឌកម្មសហរដ្ឋអាម៉េរិក ៕ធ.ដ