កូរ៉េខាងត្បូង អញ្ជើញក្រុមខ្លាំងអាស៊ី២ ប្រកួតមិត្តភាពនៅប្រទេសរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងថ្ងៃ FIFA Day ខាងមុខនេះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងដោយសមាគមបាល់ទាត់កូរ៉េខាងត្បូង បានអញ្ជើញក្រុមជម្រើសជាតិអូស្ត្រាលី និងជម្រើសជាតិអឺរ៉ង់ ឲ្យមកប្រកួតមិត្តភាពលើទឹកដីរបស់ខ្លួន ។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ខែក្រោយនេះកូរ៉េខាងត្បូង នឹងបើកទ្វារកីឡដ្ឋាន Busan Asiad Main នាទីក្រុង Busan ដើម្បីទទួលភ្ញៀវ អូស្ត្រាលី ។ បន្ទាប់មកនៅថ្ងៃទី១១ ខែឆ្នាំដដែលកូរ៉េខាងត្បូង ក៏ត្រូវបើកទ្វារកីឡដ្ឋាន ជាតិទីក្រុងសេអ៊ូល Seoul World Cup Stadium  ដើម្បីទទួលភ្ញៀវ អឺរ៉ង់ ផងដែរ ។

សូមបញ្ជាក់ថា ការរៀបចំប្រកួតមិត្តភាពនេះ ដើម្បីឲ្យស្របទៅតាមថ្ងៃ FIFA International Break Day ជារួមផង ហើយក៏ដើម្បីសាកជើងកីឡាករ ត្រៀមក្នុងយុទ្ធការដណ្តើមជើងឯកថ្នាក់ តំបន់អាស៊ីខាងកើតផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner