មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ម័គ្រចិត្តផ្ដល់ឈាមជួយដល់កងទ័ពសមរភូមិមុខ និងប្រជាពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់សៀម
(ខេត្តកំពង់ឆ្នាំង)៖ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស បានស្ម័គ្រចិត្តបរិច្ឆាកឈាមដើម្បី បុព្វហេតុ មនុស្សធម៌ សម្រាប់ជួយដល់បងប្អូនកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាមចោរសៀមឈ្លានពានកម្ពុជា ។ ការចូលរួមបរិច្ចាគឈាមនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥។

ព្រះសង្ឃ និងមន្ត្រីរាជការ ដែលបានមកបរិច្ចាគឈាម មានថេរៈដីកាេនិងមានប្រសាសន៍ថា ថ្វីត្បិតតែពួកយើងនៅក្រោយមិនមានអ្វីជួយដល់សមរភូមិមុខ ក៏ដូចជាជួយដល់ជនរងគ្រោះដោយសារសង្គ្រាម ដែលត្រូវការឈាម គឺបានស្ម័គ្រចិត្តមកបរិច្ចាគឈាមនៅទីនេះ សម្រាប់ជាមនុស្សធម៌ ដើម្បីជួយដល់បងប្អូនកងទ័ព និង ប្រជាពលរដ្ឋរងគ្រោះដោយសារការឈ្លានពាន របស់ចោរសៀម។

ទោះបីការបរិច្ចាគឈាមជាមនុស្សធម៌នៅពេលនេះ ក៏ប្រៀបស្មើមិនបានការនិងការតស៊ូអង្គអាចក្លាហានរបស់កងទ័ព នៅសមរភូមិមុខ ដែលលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារជាតិមាតិភូមិ ការពារ ទឹកដី មិនឱ្យបាត់បង់ឡើយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ សិក្សានុសិស្ស ដែលបានស្ម័គ្រចិត្ត មកបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលនេះបានបង្ហាញថា ខ្មែរមានទឹកចិត្តតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ទោះបីមិនបានជួយអ្វីឱ្យបានច្រើនជាងនេះ តែការបរិច្ចាគឈាមគឺជាសទ្ធាជ្រះថ្លាក្នុងការងារមនុស្សធម៌ ។ សូមឱ្យបងប្អូនដែលបានបរិច្ចាគឈាមទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា។

ក្រុមគ្រូពេទ្យ សូមអំពាវនាវដល់បងប្អូនដែលមានបំណង បរិច្ចាគឈាម សូមមកកាន់សាលាខេត្តកំពង់ឆ្នាំងដែលមានគ្រូពេទ្យចាំទទួលរៀងរាល់ម៉ោងធ្វើការ ៕
សុខ គឹមសៀន
