Solskjaer ត្រៀមយកកីឡាករបារាំងមកជំនួសតំណែងរបស់ Lukaku
អត្ថបទដោយ៖
Kien Sereyvuth
លោក Ole Gunnar Solskjaer បានកំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យ២៣ឆ្នាំមួយរូប កំពុងប្រកបអាជីពនៅក្លឹប Lille OSC របស់បារាំង គឺកីឡាករ Nicolas Pepe ដើម្បីត្រៀមជំនួសកៅអីរបស់ Romelu Lukaku ដែលរំពឹងថា នឹងចាកចេញនារដូវកាលថ្មីទៅចូលរួមជាមួយ Inter Milan ។
ប្រភពពី Daily Mail បានឲ្យដឹងថា Man United ត្រៀមចរចារ ជាមួយក្លឹបបារាំង ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើ មកចូលរួមក្រុមត្រៀមរដូវកាល ២០១៩/២០២០ ខណៈតម្លៃខ្លួនវិញ ក្លឹបអង់គ្លេសនេះ អាចនឹងផ្តល់ប្រមាណ៤៥លានផោនផងដែរ ។ បើតាមប្រភពដដែល បានឲ្យដឹងថា ក្រៅពី Man United ក៏មាន Arsenal និង Liverpool ក៏កំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធ ខាងលើផងដែរ ៕ធ.ដ