ប្រជាពលរដ្ឋគាំទ្រជំហរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពាន របស់ថៃ

(ខេត្តបន្ទាយមានជ័យ) ៖ ឱកាសធ្វើពិធីបួងសួងគោរព និងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពារបូរណភាពទឹកដី ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានបង្ហាញនូវសុឆន្ទៈ គាំទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យពួកទាហានថៃឈ្លានពានដីខ្មែរ បរាជ័យ ដែលពិធីនេះបានធ្វើឡើងនៅសួនវេទិកាខេត្តបន្ទាយមានជ័យ ។

លោក សេង លី អ្នកដឹកនាំកម្មវិធីបួងសួងក្នុងនាមសាសនិកក៏បានបញ្ជាក់ថា ធ្វើពិធីបួងសួងគោរពនិងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពារបូរណភាពទឹកដី ក្នុងពេលនេះជាការផ្ដល់កម្លាំងចិត្តមួយផ្នែកទៀតជាមួយការផ្ដល់គ្រឿងបរិភោគ និងសម្ភារៈ ប្រើប្រាស់ផងដែរ ពោលគឺនេះជាស្មារតីសាមគ្គីកម្លាំងជាតិក្នុងឆន្ទៈ រួមគ្នាប្រយុទ្ធប្រឆាំងខ្មាំងថៃឈ្លានពានដែនដីកម្ពុជា។

សូមបញ្ជាក់ធ្វើពិធីបួងសួងគោរពនិងអញ្ជើញព្រលឹងមហាបុព្វបុសជាមេទ័ពរួមពលសេនាខ្មែរមកចូលរួមជួយការពបូរណភាពទឹកដីត្រូងបានធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។ ដោយបានបួងសួងលោកយាយគ្រប់លក្ខណ៍នៅរង្វង់មូលខេត្ត រូបព្រះលោកេស្វៈរៈ និងរូបព្រះបាទជ័យវរ្ម័នទី៧ នៅសួនវេទិកាខេត្ត សុទ្ធសឹងជារូបបារមី ដែលមហាជននៅខេត្តបន្ទាយមានជ័យ មានជំនឿមុតមាំ និងបានគោរពបូជាតរៀងមក ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner