វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ភ្លាមៗនេះ វីតាល់ និងមីជាតិ បានផ្តើមយុទ្ធនាការមួយដ៏កក់ក្តៅក្រោមប្រធានបទ «ខ្មែរដើម្បីខ្មែរ» នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមឈាមជ័រខ្មែរដែលជ្រកក្រោមទង់ជាតិតែមួយនៃព្រះរាជាណាចក្រកម្ពុជា វីតាល់ និងមីជាតិ ពិតជាមិនអាចមើលរំលងនូវសេចក្ដីត្រូវការ និងកង្វះខាតនានា ដែលបងប្អូនប្រជាពលរដ្ឋគ្រប់គ្នានៅទីនេះ កំពុងជួបប្រទះនោះទេ។

អំណោយស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលបានយកផ្តល់ជូនគ្រួសារភៀសសឹកនាថ្ងៃនេះ កើតចេញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ បុគ្គលិកវីតាល់-មីជាតិ គ្រប់លំដាប់ថ្នាក់ ទាំងអស់ដែលបានចូលរួមជាសកម្មរៀបចំដោយផ្ទាល់តែម្ដង ត្រឹមតែក្នុងរយៈពេល ១២ម៉ោងតែមុននេះប៉ុណ្ណោះ កាលពីថ្ងៃទី២៧ កក្កដានេះ។
 
គួរបញ្ជាក់ថា ក្រោមមូលបទ “ខ្មែរដើម្បីខ្មែរ” អំណោយនាំមកជូនថ្ងៃនេះរួមមាន៖ តង់, អង្រឹង, មុង, ភួយ, ក្រម៉ា, ដែកកេស, អំពូល    សូឡា, សាប៊ូកក់សក់ និងដុសខ្លួន, ទឹកដោះគោ, អាហារសម្ងួត, ខ្សែចង រួមជាមួយ ទឹកពិសាវីតាល់, មីជាតិ ដែលសុទ្ធសឹងជាស្បៀងអាហារ និងសម្ភារចាំបាច់ខ្វះពុំបានក្នុងគ្រាដ៏លំបាកនេះ។
 
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយ ប្រោសព្រំពរជ័យដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិជួរមុខ ឱ្យជួបប្រទះតែសេចក្តីសុខ និងជ័យជំនះ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner