លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា ការបង្កើតការវាយប្រហារណាមួយ នឹងក្លាយជាកំហុសឆ្គងដ៏អាក្រក់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានធ្ងន់ៗថា អ៊ីរ៉ង់នឹងបង្កើតកំហុសឆ្គងដ៏អាក្រក់បំផុតមួយ ប្រសិនបើខ្លួនចាត់វិធានការសកម្មភាពណាមួយ ដើម្បីប្រឆំាងនឹងប្រទេសរបស់លោកនោះ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងថា យើងនឹងមើលឃើញនូវអ្វីដែលអាចនឹងកើតមានឡើងចំពោះប្រទេសអ៊ីរ៉ង់ ហើយលោកថែមទំាងព្រមានទៀតថា បើសិនជាពួកគេ (អ៊ីរ៉ង់)ហ៊ានធ្វើអ្វីម្យ៉ាងនោះ ពួកគេប្រាកដជានឹងទទួលរងនូវការឈឺចាប់ដ៏ធ្ងន់ធ្ងរបំផុត ។

ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ ផ្ទាល់ បានធ្វើការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ព្រមទំាងនាវាដឹកនំាយន្តហោះចម្បំាង ក្រោយពេលខ្លួនទទួលបានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់មានគម្រោងបើកការវាយប្រហារលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់មជ្ឈិបូព៌ា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner