លោក ដូណាល់ ត្រាំ អះអាងថា ខ្លួននឹងជួបជាមួយមេដឹកនំារុស្ស៊ី និងចិន ក្នុងអំឡុងកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកអាចនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នាខែមិថុនាខាងមុខនេះ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងរៀបចំឡើងក្នុងទីក្រុង Osaka ប្រទេសជប៉ុន នាចុងខែមិថុនាខាងមុខនេះ ។

ពាក់ព័ន្ធនឹងជំនួបលោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា រឿងនេះអាចនឹងកើតឡើង ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថា ខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ ហើយខ្ញុំគិតថា វានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា ។

សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវនាំចូលមកកាន់ប្រទេសចិនក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner