ប្រធានាធិបតីរុស្ស៊ីអះអាងថា ប្រទេសខ្លួនត្រូវតែពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារប្រឆាំងអាវុធលឿនជាងសំឡេង

រុស្ស៊ី៖ រុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង មុននឹងបណ្ដាប្រទេសដទៃផលិតបានអាវុធប្រភេទនេះដែរ ខណៈបច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសតែមួយគត់ ដែលមានអាវុធលឿនជាងសំឡេង នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។

មន្ទីរបញ្ចកោណអាម៉េរិកបានឱ្យដឹងកាលពីខែមិនាកន្លងទៅថា ខ្លួនមានគម្រោងចំណាយប្រាក់ជាង២.៦ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍអាវុធលឿនជាងសំឡេង ក្រោយរុស្ស៊ីទទួលជោគជ័យក្នុងការធ្វើតេស្តអាវុធលឿនជាងសំឡេង Avangard កាលពីដើមឆ្នាំ២០១៩នេះ ។

នៅក្នុងកិច្ចប្រជុំមួយស្ដីពីការអភិវឌ្ឍឧស្សាហកម្មអាវុធរុស្ស៊ី នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ពូទីន បានបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលមានអាវុធលឿនជាងសំឡេង ប៉ុន្តែនៅពេលអនាគត បណ្ដាប្រទេសដទៃប្រាកដជានឹងជាព្យាយាមអភិវឌ្ឍអាវុធនេះដែរ ដូច្នេះ រុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង មុននឹងពួកគេផលិតបានអាវុធប្រភេទនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner