Star BALM ចូលរួមឧបត្ថម្ភដល់ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ភ្នំពេញ-អន្ដរជាតិ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន ដូនពេញ មេដហ្វាម នាំចូលនូវផលិតផល Star BALM ជំនាញព្យាបាលសន្លាក់ និងសាច់ដុំ បានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភថវិកា និងផលិតផល Star BALM ១ចំនួន ដល់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ-អន្ដរជាតិ ២០១៩ ដែលប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី១៦ ខែមិថុនាខាងមុខ ដើម្បីរួមចំណែកក្នុងការជួយឲ្យព្រឹត្តិការណ៍ដ៏ធំនេះឲ្យដំណើ ការទៅកាន់តែល្អប្រសើរ ។

នេះជាការអះអាងរបស់លោក ពៅ ហុក តំណាងក្រុមហ៊ុន ដូនពេញ មេដហ្វាម ក្នុងឱកាសដែលលោកចូលរួមក្នុងសន្និសីទសារព៌តមាន ស្ដីពីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងភ្នំពេញ-អន្ដរជាតិ២០១៩ កាលពីពេលថ្មីៗនេះនៅ សណ្ឋាគារ ហ៊ីម៉ាវ៉ារី ។ លោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ Star BALM បានឧបត្ថម្ភថវិកា មួយចំនួន រួមនឹងផលិតផល Star BALM ចំនួន១២កញ្ចប់ធំ សម្រាប់ប្រើប្រាស់ជួយ ដល់ កីឡាករកីឡាការិនី ដែលមានបញ្ហាសាច់ដុំនៅពេលកំពុងរត់ ដោយដាក់តាមរថយន្ដពេទ្យ និងម៉ូតូកង់៣ ដែលប្រដេញតាមកីឡាករ ដើម្បីជួយសង្គ្រោះភ្លាមៗដល់កីឡាករដែលមានបញ្ហាសាច់ដុំ ។ 

លោក ពៅ ហុក មានប្រសាសន៍ថា ក្រៅពីការឧបត្ថម្ភដល់កម្មវិធីប្រកួត Star BALM បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន Online ឧបត្ថម្ភដល់អត្តពលិកកម្ពុជាខ្លាំងៗ ចំនួន៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាមួយកីឡាករបរទេស ។
តំណាងក្រុមហ៊ុន ដូនពេញ មេដហ្វាមរូបនេះ បានឲ្យដឹងថា  ជំនួយឧបត្ថម្ភនេះ ក្រុមហ៊ុនធ្វើឡើងក្នុងបំណងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ពិសេសសម្រួលដល់កីឡាករ ដែលប្រើប្រាស់កម្លាំង និងសាច់ដុំខ្លាំង ទទួលបានផលិតផលស្ដង់ដារប្រើប្រាស់ ។ ហើយនេះក៏ជាការលើកទឹកចិត្តដល់កីឡារក កីឡាការិនីកម្ពុជា បន្ដឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីប្រជែងយកមេដាយមកជូនប្រទេសជាតិផងដែរ ។

លោក ពៅ ហុក បញ្ជាក់ថា ក្រៅពីការចូលរួមចំណែកក្នុងព្រឹត្តិការណ៍ខាងលើ ក្រុមហ៊ុនក៏មានកម្មវិធីជាច្រើនទៀត ដូចជាការឧបត្ថម្ភដល់ក្លឹបព្រះខណ្ឌរាជស្វាយរៀងរយៈពេល១ឆ្នាំ ការអប់រំដល់មហាជនទូទៅ តាមរយៈយុទ្ធនាការផ្សព្វផ្សាយណែនាំពីការធ្វើលំហាត់ប្រាណដោយមានផែនការត្រឹមត្រូវ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ។

គួររំលឹកថា ក្រុមហ៊ុន ដូនពេញ មេដហ្វាម នាំចូលនូវផលិតផល Star BALM ជានិច្ចជាកាលតែងតែចូលរួមជួយគាំទ្រកីឡាយ៉ាងសកម្ម នៅកម្ពុជា ពិសេសនៅក្នុងឆ្នាំ២០១៩នេះ ក្រៅពីជួយកីឡាជាច្រើនប្រភេទនោះ Star balm ក៏ចូលខ្លួនទៅឧបត្ថម្ភដល់ក្រុមបាល់ទាត់ទាំង១៤ ក្នុងលីគកំពូលកម្ពុជា ដោយសហការជាមួយគណៈកម្មាការ បាល់ទាត់ជាតិជួយឧបត្ថម្ភសម្ភារៈពេញមួយរដូវកាលតែម្តង ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner