កីឡាករ Ideguchi ជាប់ជាកីឡាករល្អប្រចាំខែមេសា របស់ក្លឹបវិសាខា

អត្ថបទដោយ៖
Kien Sereyvuth

គ្រូបង្គោលក្លឹបវិសាខាលោក ហុក សុជីវ័ន បញ្ជាក់ថា វិន័យ និងគុណផល លើទីលានគឺជាហេតុផលសំខាន់ដែលខ្សែបម្រើ Ideguchi Masaaki ត្រូវបានជ្រើសរើសជាកីឡាករល្អរបស់ក្លឹបបាល់ទាត់វិសាខា ប្រចាំខែមេសា រដូវកាល ២០១៩ ។

គ្រូបង្វឹកជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា យល់ឃើញថា ការជ្រើសរើសនេះ ក៏អាចជាគម្រូល្អសម្រាប់កីឡាករវ័យក្មេង ក្នុងក្រុមឲ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ។ លោក បន្តថា ប្រចាំខែមេសា យើងមានចាញ់ការប្រកួត តែអ្វីល្អជាងគេនោះគឺវិន័យ ។ យើងមិនមើលតែលើទីលានទេ ក្រៅទីលានក៏យើងមើលដែរ ទាំងវិន័យអីទាំងអស់ហ្នឹង។ នៅលើទីលាន គាត់បង្ហាញគ្រប់យ៉ាង និងបានទំនុកចិត្តពីគ្រូ ។

ទី២ គាត់ជាបម្រើការពារ តែអាចឈានទៅរកគ្រាប់បាល់បាន៣គ្រាប់ អ៊ីចឹងហើយ ជាចំណុចដែលធ្វើឲ្យគ្រូៗ គណៈគ្រប់គ្រងមើលឃើញថា ជាអំណោយផលដល់ក្លឹប និងកីឡាករវ័យក្មេងរបស់យើងយកគំរូតាមទាំងវិន័យ និងការលេង” ។
កីឡាករ Ideguchi ធ្លាប់ប្រកបអាជីពនៅវៀតណាម និងថៃ បានចូលរួមជាមួយក្លឹប វិសាខា នៅដើមរដូវកាល២០១៩នេះ ហើយបង្ហាញខ្លួនគ្រប់ការប្រកួត នៅក្របខណ្ឌ Metfone Cambodian League និងរកបាន៣គ្រាប់ទៀតផង ។
សូមបញ្ជាក់ នេះជាលើកដំបូងហើយ ដែលក្លឹបបាល់ទាត់វិសាខា បង្កើតឲ្យមាន ពានរង្វាន់កីឡាករ ល្អប្រចាំខែ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner