វៀតណាមរកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិកពីការនាំចេញឈើ ៤ខែដើមឆ្នាំ២០១៩

សារព័ត៌មានចិនហ្ស៊ីនហួរបានចេញផ្សាយ កាលពីម្សិលមិញថា អំឡុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០១៩មកនេះ អត្រានៃការនាំចេញឈើរបស់វៀតណាមបានកើនឡើង ១៧.៨ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ហើយវៀតណាមរកចំណូលបានដល់ទៅ ៣.១ពាន់លានដុល្លារ ក្នុងពេល៤ខែនេះ។

សមាគមផលិតផលឈើវៀតណាមថា ក្នុងខែមេសាតែឯងប៉ុណ្ណោះ វៀតណាមទទួលបានចំណូលប្រមាណជា ៨៥០លានដុល្លារ ពីការលក់ឈើ និងផលិតផលធ្វើពីឈើចេញទៅក្រៅប្រទេស ដោយអ្នកទទួលនាំចូលធំៗ ជាងគេគឺរួមមានដូចជា សហរដ្ឋអាម៉េរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

កាលពីឆ្នាំ២០១៨ វៀតណាមរកចំណូលបានដល់ទៅ ០៩ពាន់លានដុល្លារ ពីការនាំចេញឈើទៅក្រៅប្រទេស ដែលប្រាក់ចំណូលនេះបានកើនឡើង ១៥ភាគរយ បើធៀបជាមួយឆ្នាំ២០១៧។ បច្ចុប្បន្ន វៀតណាមមានសហគ្រាសកែច្នៃឈើចំនួន ៤៧០០កន្លែង ដែលភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេស ហើយក្នុងចំណោមនោះ ១៩០០សហគ្រាស មានជំនាញខាងបង្កើតផលិតផលធ្វើពីឈើ សម្រាប់នាំចេញតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner