ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការប្រកាសដំឡើងពន្ធលើទំនិញ ទំហំ៦០ពាន់លានដុល្លារ

ចិន៖ ចិននឹងដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើទំនិញរបស់ទីក្រុងប៉េកំាង នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលចិន ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាម៉េរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ខណៈផលិតផលសរុប ប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាម៉េរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន នឹងរងការប៉ះពាល់ពីចំណាត់ការនេះ ។

សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចចាប់ផ្តើមអនុវត្តន៍ការយកពន្ធរហូតដល់២៥ភាគរយ ទៅលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ ហើយលោកក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំងគួរសម្រេចកិច្ចព្រមព្រៀងឲ្យបានឆាប់ជាមួយប្រទេសលោក ព្រោះថា បើមិនដូច្នោះទេស្ថានការណ៍នឹងកាន់តែអាក្រក់ថែមទៀតសម្រាប់ចិន ។ ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាន់ជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងមិនចុះចាញ់ដាក់សម្ពាធពីខាងក្រៅជាដាច់ខាត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner