កសិករ ៧០គ្រួសារនៅខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្មទំនើប​ដើម្បី​ដាំដុះស្រូវស្រង៉ែស្រាល និង ស្រូវសែនក្រអូប

(ភ្នំពេញ)៖ កសិករក្រុមថ្មីចំនួន៧០គ្រួសារ ជាមួយនឹងផ្ទៃដីជាង ១០០០ហិកតា នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមជាមួយ​សហគមន៍​កសិកម្មទំនើប ដោយចំណុះឱ្យសហគមន៍«អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ» ដែលជា​សហគមន៍មានស្រាប់នៅក្នុងស្រុកតែមួយ។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា តាមរយៈការចូលរួមជា​មួយសហគមន៍កសិកម្មទំនើបនេះបានធ្វើឱ្យសហគមន៍ទំនើបមួយនេះនឹងមានផ្ទៃដីលិតកម្មកើនដល់ចន្លោះ៣០០០-៤០០០ហិកតា។ ក្នុងរដូវកាលថ្មីនេះដែរ​ប្រជា​កសិករនឹងដាំដុះលើផលិតកម្មស្រូវស្រង៉ែស្រាល និង ស្រូវសែនក្រអូប ។

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងដែរថា”ចាប់ផ្តើមបន្តការងារសហគមន៍នៅតាម​មូលដ្ឋាន​ឡើងវិញ ដើម្បីឱ្យទាន់ការបង្កបង្កើនផលរដូវកាលថ្មី។ មិនថាស្ថាន​ការណ៍​នៅតាមព្រំដែនបែបណាទេ ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនកសិករ​យើង​នៅតែចាំបាច់ ជាពិសេសការបន្តនិរន្តភាពនៃផលិតកម្មស្បៀងក្នុងកាលៈទេសៈ​បែប​នេះ” ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner