លទ្ធផលការងារ នាយទាហាន នាយទាហានរង និងពលទាហានការិយាល័យសុខាភិបាលសម្រេចបានក្នុងមួយឆមាសទី១ ស្របតាមបទបញ្ជា ក្រោមការចង្អុលបង្ហាញពីមេបញ្ជាការកងទ័ពជើងគោក

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមរបាយការណ៍ ការិយាល័យសុខាភិបាលកងទ័ពជើងគោក ដែលបានប្រជុំបូកសរុប លទ្ធផលការងារសុខាភិបាលប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០ ដែលប្រព្រឹតទៅនៅថ្ងៃទី៩ ខែកក្កដា  ឆ្នំា២០២០ បានបង្ហាញពីលទ្ធផលការងារដែលនាយទាហាន នាយទាហានរង និង ពលទាហានការិយាល័យសុខាភិបាលសម្រេចបានក្នុងមួយឆមាសទី១កន្លងមក ស្របតាមបទបញ្ជា និងក្រោមការចង្អុលបង្ហាញពីមេបញ្ជា ការកងទ័ពជើងគោក។

ក្រៅពីការងារស្នូលការិយាល័យសុខាបាល បានរួមសហការជាមួយនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ ទីចាត់ការសុខាភិបាលអគ្គបញ្ជាការ បណ្តាស្ថាប័នជំនាញដ៏ទៃទៀតគួបផ្សំដោយបានការគាំទ្រឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា ពីសំណាក់ឯកឧត្តមមេបញ្ជាការគ្រប់កងឯកភាព បានធ្វើឲ្យការងារសុខាភិបាលអាចអនុវត្តន៍ ការងារសង្រ្គោះព្យាបាលធានាបានតាមសំណូមពររួម នឹងទិសដៅអនុវត្តន៍បន្ត សម្រាប់ឆមាសទី២ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

អង្គប្រជុំក៏បានផ្តល់ការអញ្ជើញចូលរួមមតិយោបល់ ពីបណ្តាជំនាញលើលទ្ធផលដែលបានអនុវត្តន៍កន្លងមកនិងរិះរកចំនុចខ្លាង ចំនុចខ្សោយ ដើម្បិអនុវត្តន៍ភាកិច្ចបន្តនៅឆមាសបន្ទាប់ទទួលបានលទ្ធផលល្អប្រ សើរ។បន្ទាប់មកឧត្តម សរ ស៊ីនឿន បានប្រគល់ជូនគ្រឿងឥស្សរិយយស មេដាយមាសរបស់ក្រសួងការពារជាតិ ជូនយេនឌ័រចំនួន ០២រូបផងដែរ ។

នៅក្នុងឱកាសនោះជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោកឯកឧត្តមឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក បានការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាយទាហាន នាយទាហានរង និងពលទាហាន នៃការិយាល័យសុខាភិបាលទាំងអស់ ដែលក្នុងរយៈពេល ៦ ខែកន្លងមកនេះ បានខិតខំបំពេញការងារ ស្របតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ។ឯកឧត្តម សរ ស៊ីនឿន  ក៏បានជំរុញដល់អង្គប្រជុំនិងស្នើអោយនាយទាហាន នាយទាហានរង ពលទាហាន និងបណ្តាជំនាញ ខិតខំបំពេញភារកិច្ចឆមាសទី២ ទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។

បន្តផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រដល់កងទ័ព ជាប្រចាំក្នុងន័យលើកកម្ពស់ស្មារ តីឲ្យដល់យោធិនយល់ច្បាស់ពីគោលនយោបាយដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ។ បន្តចូលរួម និងអនុវត្តន៍ជាប្រចាំលើការងារប្រឡងប្រណាំងដោយចាប់ផ្តើមពីបុគ្គល អង្គភាព រហូតដល់កងទ័ពជើងគោក ដើម្បីអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តយកចិត្តទុកដាក់ថែទាំសុខភាពដល់កងទ័ព ដើម្បីទប់ស្កាត់ និង បង្ការជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តន៍នូវវិធានការនានារបស់ក្រសួងសុខាភិបាលបានដាក់ចុះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner