វីដេអូ៖ អ្វីជាបូជនីយដ្ឋានការចងចាំនៃកម្ពុជា?
ងៃនេះសច្ចធម៌ប្រវត្តិសាស្ត្រនិងចែករំលែកនូវគោលបំណងសំខាន់ៗ ៦ចំណុច ក្នុងការចុះបញ្ជីអតីតមន្ទីរឃុំឃាំងម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានគោលបំណងសំខាន់ៗ៖
១. ដើម្បីរំឭក និងផ្តល់កិត្តិយសដល់វិញ្ញាណក្ខន្ធជនរងគ្រោដែលបាត់បង់ជីវិតរាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍។
២. ដើម្បីប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទាំងនេះផ្តល់អោយទៅជាមជ្ឈមណ្ឌលនៃការចងចាំ ការសិក្សារៀនសូត្រ និងការផ្សះផ្សាជាតិ ដែលរួមចំណែកដល់ការកសាងសន្តិភាពប្រកបដោយនិរន្តរភាព។
៣. ជាសារមួយទៅកាន់ពិភពលោកថា កម្ពុជាប្រឆាំងដាច់ខាតនូវសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងរំឭកពីសារៈសំខាន់នៃរួបរួមគ្នាដើម្បីការពារសន្តិភាព។
៤. ដើម្បីមនុស្សជំនាន់ថ្មីបានរៀនពីប្រវត្តិសាស្ត្រពិតរបស់ខ្លួនផ្ទាល់ យល់ពីតម្លៃនៃសន្តិភាព និងការគោរពសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងម្តងទៀតនាពេលអនាគត។
៥. ការចុះបញ្ជីនេះឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅក្នុងការក្រោកឈរឡើងពីសោកនាដកម្មដ៏អាក្រក់ ដើម្បីបង្កើតអនាគតល្អប្រសើរ ដោយមិនបំភ្លេចប្រវត្តិសាស្ត្រ។
៦. ការទទួលស្គាល់ដោយអង្គការយូណេស្កូជួយដល់ការសិក្សាអំពីបូជនីយដ្ឋានទាំងនេះនៅលើឆាកពិភពលោក និងធានាបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងការពារ និងថែរក្សា។
_____________________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរបស់កម្ពុជា #បូជនីយដ្ឋានការចងចាំ #មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក #មន្ទីរឃុំឃាំងម១៣ #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
