ព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នសង្គមស៊ីវិល និង ប្រជាពលរដ្ឋបានប្រារព្ធពិធីកាន់មរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខ ដែលបានពលីជីវិត ក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា

(ខេត្តបន្ទាយមានជ័យ )÷ ព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នសង្គមស៊ីវិល បាននិមន្តនិងចូលរួមនប្រារព្ធពិធីកាន់មរណៈទុក្ខចំពោះវីរៈកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខណៈ ដែលសត្រូវថៃឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ។

ពិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព្រះសមណៈ ញៀនណាប់ ម៉ឺន រាជាគណៈ ថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាថា ការប្រារព្ធពិធីនេះឡើងជាការគោរពដឹងគុណវីរៈ កងទ័ពយើងដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ។

លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ក្នុងនាមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចងចាំជានិច្ចនូវគណូបការៈ ដ៏ធំធេងរបស់វីរៈ កងទ័ពបានពលីជីវិតបុព្វហេតុជាតិមាតុភូមិជាមួយការលះបង់យ៉ាងធំធេងបំផុតពីក្រុមគ្រួសារសពមហាវីរៈកងទ័ពយើង។ ហើយជាមួយគ្នានេះយើងទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី។

សូមបញ្ជាក់ ពិធីនេះបានធ្វើឡើង ដោយបានដង្ហែរក្បួនជុំវិញទីរួមខេត្ត រួចមកជួបជុំគ្នានៅបរិវេណសួនវេទិកាខេត្តបន្ទាយមានជ័យ និង ពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ ពិធីនេះដែរ មានការនិមន្តនិងចូលរួមជាង ២ពាន់អង្គ នាក់ ក្នុងនោះក៏មានវត្តមាន ឯកឧត្តមអភិបាល នៃ គណៈ អភិបាលខេត្ត និង ឯកឧត្តមក្រុមប្រឹក្សាខេត្ត ផងដែរ ៕

ដោយ ÷ គៀន ច័ន្ទហ៊ីន

ads banner