ពលរដ្ឋភៀសសឹកចំនួន ៣៩គ្រួសារ ដែលបានមកស្នាក់បណ្ដោះអាសន្ននៅស្រុកបាធាយទទួលបានអំណោយ អភិបាលខេត្តកំពង់ចាម
កំពង់ចាម៖ លោក អូត ឈាងលី អភិបាលស្រុក និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយ របស់ ឯកឧត្តម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតំបន់ប្រឈម នៃសង្គ្រាមខ្មែរ-ថៃ ចំនួន ៣៩គ្រួសារ ហើយបានមកស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងឃុំ ចំនួន ៥ នៃស្រុកបាធាយ ខេត្តកំពង់ចាម ។
ពលរដ្ឋជាជនភៀសសឹកបានទទួលអំណោយជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន៕ដោយ៖លីពៅ





