ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែសីហា បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ សៀង សាត មេបញ្ជាការរងវរសេនាតូច លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ។
ពិធីបុណ្យសពបានប្រារព្ធទៅនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម៕
ដោយ៖លី ពៅ


