សម្តេចតេជោ ហ៊ុន សែន បង្ហាញការស្ងប់ចិត្តក្រោយ លោកប្រធានាធិបតីដូណាល់ត្រាំទម្លាក់ពន្ធមកនៅត្រឹម19% និងភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ត្រឡប់មកវិញ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា ក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជា ពី៤៩ភាគរយ (49%) មកនៅត្រឹម១៩ភាគរយ (19%)។
សម្តេចតេជោ ហ៊ុន សែន មិននឹកស្មានថា សម្តេចដេកលក់លើកៅអីតែត្រូវបានលួចថតដោយមនុស្ស៤នាក់ និងត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
នេះជាសារជូនពររបស់ថ្នាក់ដឹកនាំកម្ពុជា “ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕











ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។