គម្រោងវិនិយោគចំនួន ២៧ គម្រោងបន្ថែមទៀតក្រោម ទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិកនៅខេត្តព្រះសី​ហនុ​ បានទទួលគោលការណ៍លើកទឹកចិត្ត

ភ្នំពេញ៖គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៧ គម្រោងបន្ថែមទៀតនៅខេត្តព្រះ​សីហនុ​ក្រោមទុនវិនិយោគ ២៨២ លានដុល្លារអាម៉េរិក បានទទួលការគោល​ការណ៍​​លើកទឹកចិត្តពីរាជរដ្ឋាភិបាល។

កិច្ចប្រជុំលើកទី ១៨ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារនិងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និង តំណាង​រដ្ឋបាលខេត្ត ដើម្បីពិភាក្សាលើគម្រោង​វិនិយោគនិងធុរកិច្ច ។កិច្ចប្រជុំ​បានពិនិត្យលើគម្រោងដែល​ស្នើ​ការលើកទឹកចិត្តពិសេស ហើយបានសម្រេច​ជាគោល​ការណ៍​ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧ គម្រោង រួមមាន៖ គម្រោង​ពាក់ព័ន្ធនឹងអគារកំពុង​ជាប់​គាំង ចំនួន ១៧, គម្រោងថ្មី ចំនួន ៨, គម្រោងពង្រីកមួយ និងគម្រោងមានស្រាប់ ចំនួន មួយដែលមានទុនវិនិយោគប្រមាណ ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់​ស្មាន​អាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត, គម្រោងរោងចក្រផលិត​គ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋាន​ទេសចរណ៍ និង គម្រោងអគារពហុមុខងារ ។ បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុម​ការងារ​នឹងផ្តល់ការសម្រប​សម្រួល និង ដោះស្រាយបញ្ហា និង សំណូមពរ​នានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។

សូមជម្រាបជូនថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍​លើកទឹក​ចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ មានកំណើន ១១ភាគរយ ធៀបនឹង​ត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពី​សំណាក់​វិស័យ​ឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស ដែលទទួល​បានការលើកទឹកចិត្តពិសេស តាមរយៈ​យន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្តព្រះសីហនុ និងទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន។ក្រុមការងារបានអំពាវនាវសូមរួសរាន់អញ្ជើញដាក់​​ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែក​រដ្ឋបាល និង ការសម្រួលនីតិវិធី​ផ្សេងៗ​ពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមាន​អាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕
ដោយ៖ង៉ាន ទិត្យ

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រុមការងារត្រូវ​ប្រឹងប្រែងជម្នះរាល់ឧបសគ្គនៅចំពោះមុខ ហើយត្រូវបន្តឱ្យបានជាប់លាប់ ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយឈរលើឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការ ការគំាទ្រ និង សម្របសម្រួលឱ្យអស់លទ្ធភាពក្នុងការផ្តល់សេវាដល់វិនិយោគិន ដោយរលូន និង រហ័ស ដើម្បីឱ្យម្ចាស់គម្រោងអាចកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើម និង កាត់បន្ថយនីតិវិធី ក្នុងការដំណើរការអនុវត្តគម្រោង និង មានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ។

អង្គប្រជុំបានពិនិត្យលើគម្រោងដែលស្នើការលើកទឹកចិត្តពិសេស ហើយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ២៧ គម្រោង រួមមាន: គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១៧, គម្រោងថ្មី ចំនួន ៨, គម្រោងពង្រីក ១ និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ២៨២ លានដុល្លារអាម៉េរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និង ដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និង គម្រោងអគារពហុមុខងារ ។ បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និង ដោះស្រាយបញ្ហា និង សំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។

សូមជម្រាបជូនថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ក្នុងត្រីមាសទី២ ឆ្នាំ ២០២៥ មានកំណើន ១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។

ជាមួយនេះ, ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner