កងទ័ពកម្ពុជាពីររូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ

ភ្នំពេញ៖ កងទ័ពកម្ពុជាពីររូបដែលថៃទើបបានបញ្ជូនមកដល់ប្រទេស​កម្ពុជា នាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ជាមួយនឹង​ស្ថានភាពរបួសទាំងផ្លូវកាយនិងផ្លូវចិត្ដ ដោយបច្ចុប្បន្នពួកគេកំពុងស្ថិត​ក្រោម​ការមើលថែ និង​ព្យាបាលយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុម​គ្រូពេទ្យ ។ក្នុងនោះមានការមើលថែព្យាបាលទាំងសុខភាពផ្លូវកាយ និង​សុខភាពផ្លូវចិត្ដ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង​ការពារ​ជាតិនៅក្នុងសន្និសីទសារព័ត៌មាននាម៉ោង ៤រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ​ជាតិបានបន្តថា ជាមួយគ្នានេះក្រសួង​ការពារ​ជាតិ ក៏បានអរគុណភាគីថៃ ដែលបញ្ជូនកងទ័ពពីររូបខាងលើត្រឡប់មកវិញ ប៉ុន្ដែបន្ដអំពាវនាវយ៉ាង​ទទូច​ឱ្យភាគីថៃ បញ្ជូន​បន្ថែម​កងទ័ពកម្ពុជា ១៨រូបផ្សេងទៀត ដែលស្ថិត​ក្នុង​ការគ្រប់គ្រងរបស់ថៃ ដោយគោរពទៅតាមគោលការណ៍ច្បាប់ មនុស្ស​ធម៌​អន្ដរជាតិ។ កម្ពុជាក៏នឹងបន្ដចរចាឱ្យអស់លទ្ធភាព ដើម្បីយកកងទ័ព​កម្ពុជា ត្រឡប់មកវិញឱ្យបានឆាប់បំផុត ជាមួយនឹងសុវត្ថិភាពរបស់ពួកគេ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner